Spurs ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Bournemouth

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham កំពុងជម្រុញការពិភាក្សាដើម្បីចុះហត្ថលេខាយកកីឡាករ Dominic Solanke ក្នុងនាមជាខ្សែប្រយុទ្ធថ្មី។

ការចរចាកំពុងបន្តជាមួយនឹងក្លឹប Bournemouth បន្ទាប់ពីទទួលបានភ្លើងខៀវពីកីឡាករ ហើយពេលនេះក្លឹបកំពុងធ្វើការពិភាក្សាគ្នាដោយផ្ទាល់។ ក្លឹប Tottenham ចង់បាន Solanke ហើយក្លឹបនឹងព្យាយាម ដើម្បីទទួលបានការព្រមព្រៀងគ្នានៅសប្តាហ៍នេះ។ ក្លឹប Bournemouth ចាប់ផ្តើមស្វែងរកកីឡាករមកជំនួស ប្រសិនជាខ្សែប្រយុទ្ធរបស់ពួកគេចាកចេញពីក្លឹបមែន៕