Chelsea និង Atletico Madrid បានព្រមព្រៀងគ្នា

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានព្រមព្រៀងតម្លៃផ្ទេរជាមួយនឹងក្លឹប Chelsea សម្រាប់កីឡាករ Gallagher។

កញ្ចប់នៃការផ្ទេរមានតម្លៃប្រមាណ ៣៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ប៉ុន្តែអ្វីៗអាស្រ័យទៅលើការសម្រេចចិត្តរបស់កីឡាករ។ កីឡាករ Gallagher ត្រូវសម្រេចចិត្តថាគាត់ចង់ធ្វើអ្វីបន្ទាប់ទៀត ខណៈដែលកុងត្រានឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥។ ក្លឹប Atlético ចង់បានកីឡាករ Gallagher តាំងពីខែឧសភា ប៉ុន្តែពេលវេលានឹងជាកត្តាសំខាន់ក្នុងការស្វែងយល់ថាតើកិច្ចព្រមព្រៀងកើតឡើង… ឬអត់៕