ការផ្ទេររបស់ Navas ប្រឈមជាមួយការបរាជ័យ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងរវាងអ្នកចាំទី Keylor Navas នឹងក្លឹប Monza អាចនឹងបរាជ័យ បើទោះបីជាការធ្វើតេស្តសុខភាព និងការធ្វើដំណើរត្រូវបានកក់ទុកក៏ដោយ។

ភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់បានលេចឡើងបន្ទាប់ពីកិច្ចចរចាថ្មី ហើយកិច្ចព្រមព្រៀងកំពុងត្រូវបានផ្អាក។ គាត់អាចនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួនជាថ្មីម្តងទៀតនៅលើទីផ្សារដោះដូរកីឡាករ៕