Chelsea កំពុងពិចារណាផ្ទេរយកអ្នកចាំទីរបស់ក្លឹប Genk

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងពិចារណាលើការផ្ទេរយកអ្នកចាំទី Mike Penders ដែលកើតនៅឆ្នាំ២០០៥។ ការពិភាក្សាកំពុងបន្តជាមួយក្លឹប Genk ដូចដែលបានរាយការណ៍ដោយ Bob Faesen ហើយមិនទាន់មានការព្រមព្រៀងកើតឡើងនោះទេ ប៉ុន្តែក្លឹប Chelsea កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់អ្នកចាំទី ដែលមានទេពកោសល្យ។

ការផ្ទេរមួយនេះ គឺមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Jørgensen នោះទេ។ វាគឺជាគម្រោងអនាគតរបសក្លឹប ក្នុងករណីក្លឹបសម្រេចផ្ទេរយក Mike Penders មែននោះ៕