មានព័ត៌មានចចាមអារ៉ាមជាច្រើន តែ de Gea នៅតែគ្មានក្លឹបលេង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងរបស់ David de Gea ទៅចូលរួមជាមួ Genoa គឺនឹងមិនអាចកើតឡើងនោះទេ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជាច្រើនក៏ដោយ។

ក្លឹប Genoa បាននិយាយទៅកាន់ភ្នាក់ងាររបស់កីឡាករមែន ប៉ុន្តែវាត្រូវបានបញ្ចប់ទៅហើយ.. ហើយការផ្ទេរមួយនេះក៏មិនអាចកើតឡើងនៅក្នុងរដូវក្តៅនេះផងដែរ។ ក្លឹបនៅអ៊ីតាលីបានធ្វើការចុះហត្ថលេខាយកកីឡាករ Pierluigi Gollini ជាអ្នកចាំទីថ្មី ខណៈអតីតអ្នកចាំទីរបស់ក្លឹប Tottenham បានធ្វើដំណើរមកដល់អ៊ីតាលីកាលពីយប់មិញ ដើម្បីត្រៀមធ្វើតេស្តសុខភាព។ អ្នកចាំទី David de Gea នៅតែជាកីឡាករដែលគ្មានក្លឹបលេងដដែល៕