កីឡាករ Emile Smith-Rowe យល់ព្រមទៅចូលរួមជាមួយក្លឹបថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fulham បានព្រមព្រៀងជាមួយនឹងក្លឹប Arsenal សម្រាប់ការផ្ទេរកីឡាករ Emile Smith-Rowe។

កញ្ចប់ផ្ទេរមានតម្លៃ ២៧លានផោន បូកនឹងតម្លៃបន្ថែម ៧លានផោន ត្រូវបានទទួលយកដោយក្លឹប Arsenal ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាដែរ។ Emile Smith-Rowe ចាកចេញពីក្លឹប Arsenal ហើយគាត់បានត្រៀមខ្លួនក្នុងការធ្វើដំណើរ, តេស្តសុខភាព និងចុះហត្ថលេខាលើកុងត្រាជាមួយក្លឹប Fulham៕