យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងលោក Erik ten Hag មានការព្រួយបារម្ភថា Leny Yoro នឹងអវត្តមានក្នុងរយៈពេលដ៏យូរជាមួយនឹងបញ្ហារបួសសាច់ដុំក្នុងការប្រកួតជាមួយនឹងក្លឹប Arsenal។
ខ្សែការពារវ័យ ១៨ឆ្នាំត្រូវបានមិត្តរួមក្រុមលួងលោម គ្រាដែលគាត់ត្រូវបានប្តូរចេញនៅនាទីទី ៣៣។ មុនពេលគាត់មកចូលរួមជាមួយនឹងក្លឹប Manchester United គាត់បានខកខានការហ្វឹកហាត់ ៦ថ្ងៃ ដោយសារតែបញ្ហារបួសកាលនៅក្លឹប Lille៕