យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Matias Soulé ពីក្លឹប Juventus។
ការផ្ទេរបានកើតឡើងបន្ទាប់ពីការនិយាយព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ហើយឯកសារបានរៀបចំឡើងនៅថ្ងៃនេះ។ តម្លៃផ្ទេរប្រមាណ ២៦លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូ និងតម្លៃបន្ថែមលើការនឿយហត់ ២លានអឺរ៉ូផ្សេងទៀត ហើយក៏មានលក្ខខណ្ឌលក់នាពេលអនាគត ១០ភាគរយសម្រាប់ក្លឹប Juventus។
កិច្ចព្រមព្រៀងនេះមានរយៈពេល ៥ឆ្នាំសម្រាប់កីឡាករ Soulé ហើយគាត់នឹងចុះហត្ថលេខាជាមួយនឹងភ្នាក់ងារបស់គាត់ Guastadisegno នៅថ្ងៃបន្ទាប់៕