យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Harry Maguire បាននិយាយអំពីអនាគតខ្លួនថា៖
«ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយនឹងជម្រើសពន្យាមួយឆ្នាំទៀត ប៉ុន្តែប្រសិនបើពួកគេមករកខ្ញុំ ហើយនិយាយថាពួកគេមិនចង់បានខ្ញុំទៀតទេ ខ្ញុំនឹងស្វែងរកជម្រើសនៅកន្លែងផ្សេង។ ប៉ុន្តែមិនទាន់មាននរណាប្រាប់ខ្ញុំនៅឡើយទេ។ ខ្ញុំផ្តោតលើការឈ្នះពានរង្វាន់នៅទីនេះ!»៕