យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានត្រៀមក្នុងការចុះហត្ថលេខាយកអ្នកចាំទី Filip Jørgensen។
កិច្ចព្រមព្រៀងបានឈានដល់ដំណាក់កាលចុងក្រោយជាមួយនឹងក្លឹប Villarreal បន្ទាប់ពីក្លឹប Chelsea បានធ្វើការពង្រឹងសំណើររបស់ខ្លួនដោយមានតម្លៃ ២០លានអឺរ៉ូបូកនឹងតម្លៃបន្ថែម។ ក្លឹប Chelsea និង Villarreal កំពុងពិភាក្សាទៅលើការផ្ទេរ… បន្ទាប់មកកិច្ចព្រមព្រៀងនឹងត្រូវសម្រេច។
កីឡាករ Filip Jørgensen បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ ដោយគាត់ចង់ទៅកាន់ក្លឹប Chelsea…. វាគ្រាន់តែយឺតយ៉ាវដោយសារតែពេលវេលា នោះអ្វីៗនឹងសម្រេច៕