Home ព័ត៌មានកីឡា អ្នកចាត់ការថ្មីរបស់ Liverpool បង្ហើបពីផែនការពង្រឹងក្រុម

អ្នកចាត់ការថ្មីរបស់ Liverpool បង្ហើបពីផែនការពង្រឹងក្រុម

0

លោក Slot ត្រូវបានសាកសួរអំពីផែនការរបស់ក្លឹប Liverpool នៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់សប្តាហ៍ដែលនៅសេសសល់ មុនពេលរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម ហើយអតីតគ្រូបង្វឹក Feyenoord បានសារភាពថាគាត់ចង់នាំយកកីឡាករថ្មីមួយចំនួនមក។ លោក Slot បាននិយាយថាគាត់ចង់មានពេលវេលា ដើម្បីពិនិត្យមើលក្រុមរបស់គាត់ឡើងវិញ បន្ទាប់ពីចូលកាន់តំណែងបន្តពីលោក Klopp ប៉ុន្តែនឹងមានការភ្ញាក់ផ្អើលប្រសិនជាគាត់មិនទិញចូលកីឡាករថ្មី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការប្រកួតទេសចរណ៍មុនបើករដូវកាលរបស់ Liverpool នៅសហរដ្ឋអាមេរិក លោក Slot បាននិយាយថា៖ «ប្រសិនជាមានព័ត៌មានណាមួយ នោះពួកគេនឹងមករកអ្នក។ ប៉ុន្តែពួកយើងមានក្រុមដ៏ល្អមួយហើយ ដែលជាក្រុមមួយដែលខ្ញុំពេញចិត្ត។ វានឹងក្លាយជាការភ្ញាក់ផ្អើល ប្រសិនជាពួកយើងមិននាំកីឡាករណាម្នាក់មក ដូច្នេះវានឹងអាចកើតឡើងនៅចុងបញ្ចប់។ នៅពេលនេះពួកយើងគ្រាន់តែរង់ចាំកីឡាករវិលត្រលប់មកវិញ និងរង់ចាំជម្រើសដ៏ត្រឹមត្រូវក្នុងការចុះហត្ថលេខា»។

ទោះបីជាវាសមហេតុផលក្នុងការអនុញ្ញាតឱ្យលោក Slot មានពេលវេលាខ្លះ ដើម្បីវាយតម្លៃក្រុមរបស់គាត់។ ហើយវាត្រូវការចំនួនកីឡាករច្បាស់លាស់ ដើម្បីអាចធ្វើការនៅក្នុងទីផ្សារដោះដូរ។ ប្រសិនជាក្លឹប Liverpool ត្រូវការប្រកួតប្រជែងជាមួយនឹងក្លឹប Manchester City និង Arsenal នៅរដូវកាលនេះ។ ក្លឹបហង្សក្រហមហាក់មានភាពធ្លាក់ចុះនៅដើមរដូវកាល ២០២៤នេះ ក្នុងការប្រណាំងប្រជែងក្នុងពានចំនួន ២ ប៉ុន្តែការបាត់បង់លោក Klopp អាចមានន័យថាពួកគេកាន់តែនៅពីក្រោយគូប្រជែងរបស់ពួកគេទៅទៀត សម្រាប់រដូវកាលថ្មី៕

Previous articleMan Utd ចង់បានខ្សែការពាររបស់ក្លឹប Gent
Next articleChelsea កៀកនឹងយកបានអ្នកចាំទីថ្មីម្នាក់