បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Northern Echo បានអោយដឹងថាក្លឹបសារិកាព្រៃ Newcastle អាចនឹងពិចារណាក្នុងការលក់នៅខ្សែការពារឆ្នើមរបស់ខ្លួននៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ខណៈកីឡាកររូបនេះបានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួន។ កីឡាករសញ្ជាតិអង់គ្លេសមិនទាន់យល់ព្រមទៅលើការចុះហត្ថលេខាលើកុងត្រាថ្មី ដែលមានន័យថាគាត់អាចនឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន ប្រសិនជាក្លឹបមិនលក់គាត់នៅក្នុងរដូវកាលនេះទេ។
បន្ទាប់ពីយកកីឡាករ Tino Livramento មកកាន់ក្លឹបកាលពីរដូវកាលមុន ឥឡូវនេះក្លឹបមើលឃើញថាកីឡាករវ័យ ២១ ឆ្នាំរូបនេះជាជម្រើសរយៈពេលវែងក្នុងតួនាទីជាខ្សែការពារស្តាំ។ ដូច្នេះពួគគេអាចនឹងលក់កីឡាករវ័យ ៣៣ឆ្នាំ Trippier ប្រសិនជាពួកគេទទួលបាននៅតម្លៃសមរម្យមួយ។
ក្លឹបមួយចំនួននៅ Saudi Pro League បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់បានកីឡាករដែលមានបទពិសោធន៍ ហើយពួកគេរំពឹងទុកថានឹងជួបពិភាក្សាជាមួយនឹងក្លឹបនៅ Permier League នៅសប្តាហ៍ខាងមុខ។ អតីតតារាឆ្នើមរបស់ក្លឹប Atletico Madrid មិនទាន់បានចូលរួមការប្រកួត Pre-Season ជាមួយក្លឹបណោះតេ ខណៈគាត់ត្រូវអនុញ្ញាតអោយឈប់សម្រាក់បន្ថែមទៀត បន្ទាប់ពីជួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro ២០២៤។
បន្ទាប់ពីយកឈ្នះក្លឹប SpVgg Unterhaching ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលដំបូងរបស់ពួកគេនៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមរបស់លោក Eddie Howe នឹងជួបក្រុម Hull City នៅថ្ងៃទី២៧ ខែកក្កដា នៅកីឡដ្ឋាន MKM៕