ជនសង្ស័យ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ពោធិ៍សាត់​៖​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហែម មុន្នី ឋានៈ ស្នងការ​រង និង​ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម កូយ កាន់​យ៉ា ព្រះរាជា​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​ចុះ​បង្ក្រាប​មុខសញ្ញា ជួញដូរ រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៤​ទីតាំង កាលពី​ថ្ងៃ​ទី​២៣-២៤ ខែកក្កដា ឆ្នាំ​២០២៤​។

លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នគរបាល​ស្រុក​ក្រគរ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ លើ​ករណី រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចំនួន​៤​ទីតាំង ជា​បន្តបន្ទាប់ ទីតាំង​ទី​១ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​២៦​នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា ជួញដូរ រក្សា​ទុក និង​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​១​នាក់ -​ឈ្មោះ ហែម សុ​ី​ណា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នឹង​ដកហូត​វត្ថុ​តាង​រួម​មានៈ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់ ទម្ងន់ ៩,៨១​ក្រាម​(​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​ចំនួន​២​គ្រឿង ,​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន​មួយ​ចំនួន ,​ដែកកេះ​ចំនួន​៣ ,​សំបក​កញ្ចប់​បារី​ម៉ា​សេ​វេន​ចំនួន​១​កញ្ចប់ ,​ឆាំ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​១ ,​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​(+)​។ ទីតាំង​ទី​២ ចុះ​បង្ក្រាប​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣២​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ហែម សុ​ី​ណា​ក់ ស្ថិត​នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សា​ទុក​និង​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់ ស្រី​១​នាក់ ១-​ឈ្មោះ កុ​ល ឧសភា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​២-​ឈ្មោះ ហេង ទី​ឡុ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹង​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់ ទម្ងន់​៤៧,៨​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​១​គ្រឿង ,​ម៉ូតូ​១​គ្រឿង ,​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១​គ្រឿង ,​ក្រដាស​វី​ង​ចំនួន​២​សន្លឹក ,​អំ​ពូ​ល​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១​អំ​ពូ​ល ,​សំបក​កញ្ចប់​បារី​វី​ស្តុ​ន​សម្រាប់​ដាក់​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់ ,​កាបូបស្ពាយ​ជំ​ហៀ​ង​ពណ៌​ក្រហម​ចំនួន​១ បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​(+)​ទាំង​២​នាក់​។ ទីតាំង​ទី​៣​បង្ក្រាប​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​១៤​និង​១២​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ប្រាក់ ដា​រ៉ា​រ័​ត្ម ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ មុខសញ្ញា ជួញដូរ រក្សា​ទុក​និង​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​២​នាក់ ស្រី​១​នាក់ ១-​ឈ្មោះ ប្រាក់ ដា​រ៉ា​រ័​ត្ម​(​ហៅ​ត្រ​ង៉ោ​ល​) ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​២-​ឈ្មោះ ប៊ូ បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ
រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹង​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់​(​រុំ​ស្គុ​ត​ពណ៌​ក្រហម​និង​ទឹកប៊ិច​ចាស់​) ទម្ងន់ ២,១៨​ក្រាម​(​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​១​គ្រឿង ,​អំ​ពូ​ល​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​២​អំ​ពូ​ល ,​កូន​កាបូប​តូច​ពណ៌​ស្វាយ​ចំនួន​១ បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​(+) មាន​ទាំង​២​នាក់​។ ទីតាំង​ទី​៤ បង្ក្រាប​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១៤​និង​៣៨​នាទី នៅ​ចំណុច​ផ្លូវ​ប៊េ​តុង ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា ជួញដូរ រក្សា​ទុក​និង​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់ ១-​ឈ្មោះ ម៉ៅ វិសាល​(​ហៅ​ទូ​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-​ឈ្មោះ រ៉​សេត ហាំ​មាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹង​ដកហូត​វត្ថុ​តាង​រួម​មានៈ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់ ទម្ងន់​៣០,៨៥​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​២​គ្រឿង ,​សម្ភារៈ​ជក់​២​កំ​ប្លេ​រ ,​ម៉ូតូ​១​គ្រឿង ,​ឆាំ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​១ ,​បំណែក​ស្កុ​ត​ពណ៌​ទឹកប៊ិច​ចាស់​សម្រាប់​រុំ​ថ្នាំ​ញៀន​១ ,​សំបក​កញ្ចប់​បារី​អុ​ី​សេ​សម្រាប់​ដាក់​ថ្នាំ​ញៀន ,​ស្លាក​លេខ​ម៉ូតូ​ចំនួន​១​សន្លឹក​(​ពោធិ៍សាត់​1M-6054) ,​ប្រអប់​ដាក់​បាយ សម្រាប់​ដាក់​ថ្នាំ​ញៀន​ចំនួន​១​ប្រអប់ ,​បាន​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​(+) ទាំង​២​នាក់​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ រួម​និង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដេ​ី​ម្បី​រៀបចំ​នីតិវិធី​បញ្ជូន​៕