Home ព័ត៌មានកីឡា Man Utd និង West Ham ប្រជែងគ្នាយកខ្សែការពាររបស់ក្លឹប Bayern

Man Utd និង West Ham ប្រជែងគ្នាយកខ្សែការពាររបស់ក្លឹប Bayern

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Manchester United និងក្លឹប West Ham ចង់ចុះហត្ថលេខាយកកីឡាករ Noussair Mazraoui។

ការទំនាក់ទំនងដំបូងបានធ្វើឡើងហើយ។ កីឡាករ Noussair Mazraoui គឺស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹបទាំង ២ចង់បាន ហើយគាត់ក៏ចង់ផ្ទេរទៅកាន់ Premire League ផងដែរ។

ខ្សែការពារស្តាំវ័យ ២៦ឆ្នាំ អាចនឹងចាកចេញពីក្លឹប FC Bayern គ្រប់ពេលវេលា។ ដើមឡើយពួកគេត្រូវការតម្លៃ ៣០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនេះគឺវាមិនសមស្របទៅនឹងទីផ្សារនោះទេ។ នៅពេលនេះក្លឹប Bayern បានជម្រុញការលក់ត្រឹមតែ ២០លានអឺរ៉ូប៉ុណ្ណោះ។ ហើយតម្លៃជាក់ស្តែងរបស់គាត់នៅលើទីផ្សារ គឺប្រមាណចន្លោះ ១៥-២០លានអឺរ៉ូ។ Noussair Mazraoui គាត់នៅសល់កុងត្រាជាមួយនឹងក្លឹប Bayern ដល់ឆ្នាំ២០២៦៕

Previous articleBarca ទិញបានខ្សែការពារកណ្តាលវ័យ ២១ឆ្នាំមួយរូប
Next articleលោក Pep Guardiola និយាយអំពីអនាគតកីឡាករសំខាន់ ២រូប