បរទេស៖ ក្លឹបម្ចាស់ជើងឯក Premier League កំពុងមើលឃើញកីឡាករឆ្នើមសញ្ជាតិបែលហ្ស៊ិករបស់ពួកគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមនៅមជ្ឈិមបូព៌ា រួមទាំងក្រុម Al-Ittihad ត្រូវបានរៀបចំនៅសំណើរ ដើម្បីបញ្ចុះបញ្ចូលកីឡាករវ័យ ៣៣ឆ្នាំ De Bruyne។
ប្រសិនជាគាត់ចាកចេញ នោះ Pep Guardiola នឹងត្រូវការអ្នកជំនួសដ៏សាកសមម្នាក់មកកាន់កីឡដ្ឋាន Etihad ។ យោងតាមគេហទំព័រ The Mirror បានឱ្យដឹងថា City មានគោលដៅចង់បានខ្សែបម្រើ Eze របស់ក្លឹប Crystal Palace ។ គាត់ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Tottenham នៅក្នុងទីផ្សាររដូវក្តៅផងដែរ។
កីឡាករ Eze នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតជាមួយក្លឹប Crystal Palace ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៦០លានផោន បូកនឹងតម្លៃបន្ថែម។ ក្លឹប នឹងត្រៀមខ្លួនចំណាយប្រាក់យ៉ាងធំលើកីឡាករវ័យ ២៦ឆ្នាំ ខណៈដែលគាត់នឹងក្លាយជាកីឡាករជំនួសកីឡាករ De Bruyne។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Crystal Palace អាចមានការស្ទាក់ស្ទើរក្នុងការលក់កីឡាករ បន្ទាប់ពីក្លឹបបាត់បង់កីឡាករ Michael Olise ទៅក្លឹប Bayern Munich រួចហើយ។ កីឡាក រEze ដែលស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ដងកាលពីរដូវកាលមុន គឺជាផ្នែកសំខាន់នៃផែនការរបស់លោក Oliver Glasner ហើយបច្ចុប្បន្នកំពុងសម្រាក់ក្រោយបញ្ចបព្រឹត្តិការណ៍ Euro ២០២៤ ជាមួយនឹងជម្រើសជាតិអង់គ្លេស៕