បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនបានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្រុម Real Sociedad កីឡាករ Takefusa Kubo ត្រូវបានគេភ្ជាប់ជាមួយនឹងក្លឹប Liverpool។
នេះបើយោងតាមការចេញផ្សាយរបស់ Sponichi បានអោយដឹងថាក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរតម្លៃ ៦៥លានអឺរ៉ូ សម្រាប់ផ្ទេរយកកីឡាករ Kubo ដែលតម្លៃនេះខ្ពស់ជាងតម្លៃផ្តាចកុងត្រារបស់គាតនៅក្លឹបReal Sociedad ចំនួន ៥លានអឺរ៉ូ។
ជាមួយនឹងការផ្ទេរនេះ កីឡាករ Kubo នឹងក្លាយជាកីឡាករជប៉ុនដែលមានតម្លៃថ្លៃជាងគេ ប៉ុន្តែគាត់ក៏អាចក្លាយជាកីឡាករជប៉ុនដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេផងដែរ។ នេះបើយោងតាមការចេញផ្សាយពីប្រភពដដែលបានអោយដឹងថា ក្លឹប Liverpool បានរៀបចំនៅកិច្ចព្រមព្រៀងដែលអាចផ្តល់នៅប្រាក់ឈ្នួល ១៥លានអឺរ៉ូក្នុងមួយឆ្នាំ (២៤ម៉ឺនផោនក្នុងមួយសប្តាហ៍) ដែលអាចអោយគាត់ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ទី២ នៅក្នុងក្រុម៕