យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Antonio Conte បាននិយាយអំពីឱកាសដែលកីឡាករ Victor Osimhen ចាកចេញថា៖
«វាជារឿងដ៏ច្បាស់លាស់មួយអំពីការចាកចេញពីរបស់ Osimhen។ ពេលវេលាគឺពិតជាដូចដែលយើងរំពឹងទុក នឹងមិនមានបញ្ហាអ្វីទេ»។
កីឡាករ Osimhen បានយល់ព្រមទៅចូលរួមជាមួយនឹងក្លឹប PSG ហើយក្លឹប PSG ក៏ចង់បាន Osimhen ប៉ុន្តែក្លឹបនឹងក្លឹបមិនទាន់មានការព្រមព្រៀងនោះទេ៕