យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានចុះហត្ថលេខាលើកីឡាករ Leny Yoro ជាមួយតម្លៃផ្ទេរ ៦២ លានអឺរ៉ូពីក្លឹប Lille ដោយកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងជម្រើពន្យាដល់ឆ្នាំបន្ទាប់ទៀត។
កីឡាករ Leny Yoro បាននិយាយអំពីការផ្ទេរនេះថា៖ «ខ្ញុំដឹងអំពីប្រវត្តិកីឡាករក្មេងៗនៅ Man United ហើយមានអារម្មណ៍ថាវាអាចជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីឈានដល់ចំនុចកំពូល និងសម្រេចបានមហិច្ឆតារបស់ខ្ញុំ»៕