ក្លឹប Juventus ទទួលបានកីឡាករចំណូលថ្មីម្នាក់ទៀត

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Juan David Cabal បានចុះហត្ថលេខាក្លាយជាកីឡាករថ្មីរបស់ក្លឹប Juventus ពីក្លឹប Hellas Verona។

តម្លៃផ្ទេរប្រមាណ ១១លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូ ខណៈក្លឹប Atletico Nacional នឹងទទួលបាន ២០%នៃកញ្ចប់ផ្ទេរមួយនេះ។

ក្លឹប Juventus នៅចង់បានខ្សែការពារកណ្តាលម្នាក់ទៀត ជាមួយនឹងកីឡាករ Jean-Clair Todibo៕