មកដឹងពីតម្លៃខ្លួន និងសុពលភាពកុងត្រារបស់ Savio

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បញ្ជាក់អំពីការចុះហត្ថលេខាយកកីឡាករ Savio ពីក្លឹប Troyes ជាខ្សែបម្រើស្លាបថ្មី។

ក្លឹប Man City នឹងត្រូវចំណាយប្រាក់ ២១លានផោនបូកនឹងតម្លៃបន្ថែម ធ្វើអោយកញ្ចប់ប្រាក់សរុបឡើងដល់ ៣៣.៦លានផោន សម្រាប់ការផ្ទេរយុវជនប្រេស៊ីលរូបនេះ។ គាត់នឹងចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយនឹងក្លឹប Man City ដែលមានន័យថាកុងត្រារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ ២០២៩។

កីឡាករ Savinho បាននិយាយថា៖ «វាជារឿងមិនអាចទៅរួចដែលត្រូវបដិសេធក្លឹប City! ខ្ញុំពិតជាសប្បាយចិត្ត…. ពួកយើងមានអ្នកចាត់ការដ៏ល្អនៅក្នុងពិភពលោក»៕