យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Lazio លោក Lotito បាននិយាយថា៖
«ខ្ញុំបានផ្តល់នៅសំណើរ ២៥លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ហើយមានលក្ខខណ្ឌលក់នាពេលអនាគត ៥០%ទៀតសម្រាប់ការផ្ទេរ Mason Greenwood ពីក្លឹប Man United។ មានក្លឹបមួយចំនួនព្យាយាមក្នុងការប្រជែងដើម្បីរំខានយើង និងធ្វើអោយការផ្ទេរបរាជ័យ…. បន្ទាប់ពីក្លឹប Juventus ក៏មានក្លឹប Napoli ដែលបានធ្វើដូចគ្នា»៕