Kane ផ្ញើរសារទៅកាន់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធ Harry Kane របស់ក្រុមជម្រើសជាតិអង់គ្លេសបានផ្ញើរនៅសារទៅកាន់អ្នកគាំទ្រអង់គ្លេសដែលមានអត្ថន័យថា៖

«ខូចចិត្ត យើងមិនអាចសម្រេចបាននូវអ្វីដែលយើងខំប្រឹងយ៉ាងខ្លាំង។ វាជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយខ្ញុំមានមោទនភាពចំពោះក្រុម និងបុគ្គលិកដែលខំប្រឹងដល់វគ្គផ្តាច់ព្រ័ត្រ។ ទីបំផុត យើងបានធ្លាក់ ហើយយើងត្រូវរស់ជាមួយការខកចិត្តនេះ ប៉ុន្តែដូចដែលយើងធ្លាប់បានធ្វើ ពួកយើងនឹងក្រោកឡើង នឹងខំប្រឹង ដើម្បីត្រៀមខ្លួនក្នុងការពាក់អាវជម្រើសជាតិអង់គ្លេសក្នុងការប្រកួតបន្តទៀត។ អរគុណអ្នកគាំទ្រទាំងអស់គ្នា ដែលជឿជាក់លើយើង និងគាំទ្រពួកយើងជារៀងរហូតមក»៕