យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jadon Sancho បានធ្វើការជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងលោក Erik ten Hag នៅសប្តាហ៍នេះ ហើយពួកគេក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់អំពីស្ថានភាពកន្លងមក។
ទាំង ten Hag និង Sancho បានយល់ព្រមដកថយម្នាក់មួយជំហ៊ាន និងធ្វើការបន្តទៅមុខទៀត។ កីឡាករ Jadon Sancho នឹងមានវត្តមានសម្រាប់ការប្រកួត Pre-Season។ គាត់បានត្រលប់មកធ្វើការហ្វឹកហាត់វិញហើយ៕