Man Utd មិនទាន់សម្រេចចិត្ត ខណៈកីឡាករកំពុងរង់ចាំ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United មានផែនការក្នុងការសម្រេចចិត្តទៅលើអនាគតរបស់កីឡាករ Sofyan Amrabat នៅសប្តាហ៍ក្រោយ។

ពួកគេនៅមានជម្រើសក្នុងការទិញ Amrabat ប៉ុន្តែការសម្រេចចិត្តផ្ទៃក្នុងនឹងធ្វើឡើងនាពេលឆាប់ៗ (សប្តាហ៍ក្រោយ)។ កីឡាករ Amrabat មានផែនការក្នុងការចាកចេញពីក្លឹប Fiorentina ហើយនៅពេលនេះគាត់កំពុងរង់ចាំការសម្រេចចិត្តរបស់ក្លឹប Man United៕