យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr បានត្រៀមក្នុងការផ្តល់អោយ Cristiano Ronaldo នៅកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦។
ការសម្រេចចិត្ត គឺអាស្រ័យទៅលើកីឡាករ Cristiano Ronaldo ខណៈគាត់ត្រូវការពេលវេលាសម្រេចចិត្ត ប៉ុន្តែក្លឹប Al Nassr មានការសប្បាយចិត្តយ៉ាងខ្លាំងជាមួយ Ronaldo ។ ផែនការគឺផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីរហូតដល់ World Cup ៕