Benfica ច្រានចោលសំណើររបស់ក្លឹបធំចំនួនពីរ

0

យោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប Benfica បានធ្វើការបដិសេធសំណើរពីក្លឹប Paris Saint-Germain និង Manchester United សម្រាប់ការផ្ទេរយកកីឡាករ Joao Neves។

ក្លឹប PSG បានដាក់សំណើរមានតម្លៃ ៧០លានអឺរ៉ូសម្រាប់កីឡាករវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយហ្គាល់ ប៉ុន្តែត្រូវបានច្រានចោល ខណៈខាងក្លឹប Manchetser United វិញបានដាក់សំណើរមានតម្លៃ ៦០លានអឺរ៉ូ។ ក្លឹប Benfica បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករ Neves នឹងអនុញ្ញាតអោយចាកចេញ ប្រសិនជាពួកគេទទួលបានសំណើរ ១២០លានអឺរ៉ូតាមលក្ខខណ្ឌផ្តាច់កុងត្រា។

ក្លឹបបានប្តេជ្ញាចិត្តក្នុងការរក្សាទុកកីឡាករ Neves យ៉ាងហោចណាស់មួយរដូវកាលទៀត ដោយសង្ឃឹមថានឹងអភិវឌ្ឍរូបគាត់បន្ថែមទៀត៕