យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានយល់ព្រមក្នុងការចុះហត្ថលេខាលើកីឡាករ Joshua Zirkzee ដែលនេះជាការផ្ទេរកីឡាករដំបូងគេរបស់ INEOS។
ក្លឹប Man United នឹងមិនបង់តម្លៃផ្តាច់កុងត្រានោះទេ ប៉ុន្តែក្លឹបនឹងត្រូវចំណាយលើសពី ៤០លានអឺរ៉ូ…. ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៃការបង់ប្រាក់ប្រសើរជាងមុន ដោយសារតម្លៃនេះនឹងត្រូវបង់ក្នុងរយៈពេល ៣ឆ្នាំ។
កីឡាករ Zirzkee នឹងចុះហត្ថលេខាសម្រាប់រយៈពេល ៥ឆ្នាំនៅក្លឹប Manchester United ហើយគាត់បានត្រៀមរួចរាល់ក្នុងការផ្ទេរមកកាន់ Old Trafford៕