យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារវាងក្លឹប Arsenal និង Bologna សម្រាប់ការផ្ទេរកីឡាករ Riccardo Calafiori នៅតែបន្ត។
ក្លឹប Bologna នៅតែទទូចទាមទារតម្លៃ ៥០លានអឺរ៉ូដដែល មិនមានគម្រោងក្នុងការទម្លាក់តម្លៃនោះទេ ដោយសារតែក្លឹប Bologna នៅជំពាក់ប្រាក់ផ្ទេរខាងក្លឹប FC Basel ចំនួន ៥០%ទៀត។ ក្លឹប Arsenal ចង់ដាក់បញ្ចូលនៅលក្ខខណ្ឌមួយចំនួនដែលជាផ្នែកសំខាន់ក្នុងការកិច្ចព្រមព្រៀង។ ខណៈកីឡាករ Calafiori ចង់ផ្ទេរទៅកាន់ក្លឹប Arsenal ៕