យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានទទួលយកសំណើររបស់ក្លឹប Lazio សម្រាប់ការផ្ទេរយកកីឡាករ Nuno Tavares ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់សម្រាប់តម្លៃ ៧លានអឺរ៉ូ។
ក្លឹប Arsenal ក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតផងដែរ។ ហើយពេលនេះ គឺជាការចរចារវាងក្លឹប និងភ្នាក់ងាររបស់កីឡាករ Tavares ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន៕