Mourinho ខ្ចីជើងកីឡាករម្នាក់មកពីអារ៉ាប៊ីសាអូឌីត

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fenerbahçe បានព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Allan Saint-Maximin ពីក្លឹប Al-Ahli។

ការនិយាយព្រមព្រៀងគ្នា គឺផ្តោតទៅលើការខ្ចីជើង ហើយកីឡាករ Allan Saint-Maximin បានព្រមទទួលយកនៅប្រាក់ឈ្នួលដែលខុសគ្នា ខណៈគាត់រីករាយក្នុងការមកចូលរួមជាមួយក្លឹប Fenerbahçe។ លោក Jose Mourinho ចង់បានគាត់ ហើយការធ្វើបទបង្ហាញអំពីគម្រោងរបស់ Mourinho គឺជាចំនុចសំខាន់ក្នុងការបញ្ចុះបញ្ចូលកីឡាករ និងធ្វើអោយការផ្ទេរជាមួយក្លឹប Al Ahli សម្រេចបានជោគជ័យ៕