យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alessandro Buongiorno បានបញ្ចប់ការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Napoli បន្ទាប់ពីចំនុចចុងក្រោយត្រូវបានព្រមព្រៀងគ្នាកាលពីយប់មិញ។
កុងត្រាមានរយៈពេល ៥ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៧០លានអឺរ៉ូ ដែលចាប់ផ្តាច់ពីថ្ងៃចុះហត្ថលេខាដល់ខែកក្កដា ឆ្នាំ២០២៧។ ការធ្វើតេស្តសុខភាព និងចុះហត្ថលេខាទៅលើកុងត្រានឹងធ្វើឡើងនៅព្រហស្បត្តិ៍៕