កីឡាករ Kylian Mbappe បានបង្ហើបថា ‘idols’ របស់គាត់ Cristiano Ronaldo និង Zinedine Zidane បានបំផុសគំនិតរបស់គាត់ក្នុងការផ្ទេរមកកាន់ក្លឹប Real Madrid។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន Mbappe បាននិយាយថា៖ «ខ្ញុំសុបិនចង់លេងនៅទីនេះជារៀងរាល់ថ្ងៃ។ Zidane គឺជា idol របស់ខ្ញុំ ខ្ញុំចាប់ផ្តើមដោយសារគាត់។ ចាប់តាំងពី Cristiano មកដល់ ខ្ញុំតាមដានរាល់ការប្រកួត គាត់គឺជា idol របស់ខ្ញុំ។ ខ្ញុំបានជួប Zidane នៅទីនេះនៅពេលខ្ញុំអាយុ ១៣ឆ្នាំ។ ខ្ញុំបានចំណាយពេលមួយសប្តាហ៍នៅ Valdebebas ហើយអាចនិយាយបានតែជាមួយ Zidane នៅទីនោះ ព្រោះខ្ញុំអាចនិយាយតែភាសាបារាំងប៉ុណ្ណោះ។ មានឱកាសស្នាក់នៅ ប៉ុន្តែមិនអាចដោយសារតែគ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនអាចមកម្នាក់ឯងបានទេ»៕