ខ្សែការពារ Caleb Okoli មកចូលរួមជាមួយក្លឹបនៅអង់គ្លេស

0

កាលពីថ្ងៃអង្គារ៍ ក្លឹបដែលទើបតែប្រម៉ូតមកកាន់ Premier League គឺក្លឹប Leicester City បានធ្វើការចុះហត្ថលេខាយកខ្សែការពារ Caleb Okoli ពីក្លឹប Atalanta នៅក្របខណ្ឌ Serie A ជាមួយនឹងកុងត្រារយពេល ៥ឆ្នាំ។

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លឹប Leicester City បានអោយដឹងថា៖ «ខ្សែការពារវ័យក្មេង Caleb Okoli បានមកចូលរួមជាមួយនឹងក្លឹប Leicester City ក្នុងការផ្ទេរជាអចិន្ត្រៃយ៍ពីក្លឹប Alalanta នៅលីគ Serie A»៕