ទីបំផុត Greenwood បើកភ្លើងខៀវឲ្យក្លឹបនៅបារាំង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Marseille បានទទួលបានភ្លើងខៀវពីកីឡាករ Mason Greenwood ហើយ ក្នុងការផ្លាស់ប្តូរ ខណៈការផ្ទេរស្ថិតនៅក្នុងតំណាក់កាលចុងក្រោយនៃការចរចាទៅលើកុងត្រា និងប្រាក់ឈ្នួល។

ក្លឹប Manchester United បានទទួលយកនូវកញ្ចប់សំណើរដែលមានតម្លៃ ៣០លានអឺរ៉ូ ដែលបានស្នើរដោយក្លឹប OM ហើយក្នុងនោះក៏រួមបញ្ចូលទាំងលក្ខខណ្ឌលក់នាពេលអនាគត ៤០-៥០%ទៀតផង៕