ក្លឹប Brighton បានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យ អំពីការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុមយុវជនរបស់ក្លឹប Arsenal កីឡាករ Amario Cozier-Duberry ជាមួយនឹងកុងត្រារយៈពេល ៣ឆ្នាំ។
បន្ទាប់ពីកីឡាករបានចុះហត្ថលេខាទៅលើកុងត្រាជាមួយក្លឹប Brighton នាយកបច្ចេកទេសលោក David Weir បាននិយាយថា៖ «យើងពិតជារីករាយណាស់ដែលអាចនាំ Amario មកកាន់ក្លឹប។ គាត់មានចរិតលក្ខណៈដែលយើងចូលចិត្ត ហើយយើងជឿថាគាត់គឺជាកីឡាករដែលអាចរីកចម្រើននៅក្នុងបរិយាកាសរបស់យើង។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគាត់ និងជួយអាជីពរបស់គាត់ឱ្យរីកចម្រើន»៕