យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Al-Shabab និងក្លឹបមួយទៀតនៅ Saudi Pro League បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកអតីតអ្នកចាំទីក្លឹប Manchester United កីឡាករ David de Gea ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
ក្លឹបទាំង ២នៅ Saudi Pro League បានធ្វើការពិភាក្សាជាមួយនឹងកីឡាករសញ្ជាតិអេស្ប៉ាញ ដែលពេលនេះមិនទាន់មានក្លឹបលេងនៅឡើយតាំងពីបញ្ចប់រដូវកាល ២០២២-២៣ មក៕