យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal កំពុងតែជម្រុញការផ្ទេរយកកីឡាករ Riccardo Calafiori អោយបានរួចរាល់ក្នុងសប្តាហ៍ក្រោយ ខណៈការពិភាក្សាតំណាក់កាលចុងក្រោយត្រូវបានកំណត់ពេលវេលា។
ក្លឹប Arsenal នៅតែមានការជឿជាក់ ខណៈពេលដែលកីឡាករ Calafiori ក៏ចង់ផ្ទេរមកកាន់អង់គ្លេសផងដែរ។ គាត់ចាប់អារម្មណ៍ទៅលើគម្រោងរបស់ក្លឹប Arsenal និងបានយល់ព្រមជាមួយនឹងកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងប្រាក់ឈ្នួល ៤លានអឺរ៉ូក្នុងមួយរដូវកាល៕