មកដឹងពីតម្លៃផ្ទេរ និងសុពលភាពកុងត្រារបស់កីឡាករ Diego Llorente

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Diego Llorente នឹងផ្ទេរទៅកាន់ក្លឹប Real Betis ជាមួយនឹងកុងត្រារយៈពេល ៤ឆ្នាំជាមួយក្លឹបនៅអេស្ប៉ាញ។

តម្លៃផ្ទេរប្រមាណ ៣លានអឺរ៉ូ ពីក្លឹប Leeds United ហើយកីឡាករ Llorente នឹងទៅចូលរួមជាមួយនឹងក្លឹបនៅអេស្ប៉ាញបន្ទាប់ពីចំណាយពេលខ្ចជើងនៅក្លឹប AS Roma។ មានក្លឹបជាច្រើនចង់បានគាត់ ប៉ុន្តមានតែក្លឹប​ Betis ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូល Diego បាន៕