ក្លឹប Barcelona សុំពេលពិចារណាលើអនាគតរបស់ Koundé

0

យោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប Barcelona បានស្នើសុំអោយក្លឹប Arsenal ផ្តល់ពេលវេលាបន្ថែមទៀត ដើម្បីអោយខ្លួនធ្វើការពិចារណានឹងឆ្លើយតបទៅនឹងសំណើរដែលក្លឹប Arsenal សុំផ្ទេរកីឡាករសញ្ជាតិបារាំង Jules Koundé។

ក្លឹប Arsenal បានធ្វើការទំនាក់ទំនងដំបូងជាមួយក្លឹប Barcelona អំពីលទ្ធភាពនៃការទិញយកកីឡាករ Koundé ដែលគាត់បានក្លាយជាកីឡាករសំខាន់របស់ក្លឹបចាប់តាំងពីចូលរួមជាមួយក្លឹបយក្សកាតាឡាន។ ទោះបីជាយ៉ាងណាក៏ដោយ ឆន្ទៈរបស់ក្លឹប Barcelona ក្នុងការចែកផ្លូវជាមួយខ្សែការពាររូបនេះ អាចមានឥទ្ធិពលដល់អនាគតរបស់កីឡាករ Ronald Araujo ។ ប្រសិនជាកីឡាករ Ronald Araujo ចាកចេញនោះកីឡាករ Kounde នឹងបន្តស្នាក់នៅ Camp Nou។ ផ្ទុយទៅវិញប្រសិនបើកីឡាករ Araujo ស្នាក់នៅបន្តជាមួយក្លឹប Barcelona អាចនឹងធ្វើអោយមានការចរចាចំពោះកីឡាករ Kounde។

ទោះបីជាការពិភាក្សានៅតែបន្តក៏ដោយ ក្លឹប Barcelona នៅតែមានភាពម៉ឺងម៉ាត់ចំពោះតម្លៃផ្ទេរកីឡាករ Kounde។ ក្លឹបនឹងមិនទម្លាក់តម្លៃកីឡាកររូបនេះក្រោម ៦០លានអឺរ៉ូ ខណៈគាត់មានកុងត្រាជាមួយនឹងក្លឹបដល់ឆ្នាំ២០២៧ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូ៕