Alonso កំណត់គោលដៅខ្សែការពារជំនួសតំណែង Tah

0

យោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាក្លឹប Leverkusen អាចនឹងងាកទៅរកកីឡាករ Hummels ប្រសិនជាក្លឹប Bayern Munich អាចទទួលបានជោគជ័យក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាល Tah ក្នុងតម្លៃ ៤០លានអឺរ៉ូ។ ភាពជាអ្នកដឹកនាំគឺជាគុណភាពដ៏ទាក់ទាញជាពិសេសសម្រាប់កីឡាកររូបនេះ។

ការចាកចេញរបស់កីឡាករ Hummels ពីក្លឹប Borussia Dortmund ត្រូវបានប្រកាសកាលពី ២សប្តាហ៍មុន បន្ទាប់ពីបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ស្របពេលដែលមានពាក្យចចាមអារ៉ាមក្នុងការចាកចេញរបស់គ្រូបង្វឹក Edin Terzic ផងដែរ។ កាលពីប៉ុន្មានថ្ងៃមុនមានការភ្ញាក់ផ្អើលថាក្លឹប Mallorca ក៏បានចាប់អារម្មណ៍កីឡាករ Hummels ផងដែរ។ ហើយបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប AC Milan និង Iner Milan ក៏ចាប់អារម្មណ៍ដូចគ្នា។

គួរបញ្ជាក់ថា កីឡាករ Hummels បានឈ្នះជើងឯក Bundesliga ជាមួយ Borussia Dortmund ក្នុងរដូវកាល ២០១០-១១, ២០១១-១២ និង Bayern Munich ក្នុងរដូវកាល ២០១៦-១៧, ២០១៧-១៨, ២០១៨-១៩ ក្នុងអាជីពរបស់គាត់។

ជាមួយនឹងពាក្យចចាមអារ៉ាមកាលពីប៉ុន្មានសប្តាហ៍មុនក្នុងការផ្ទេរទៅកាន់ MLS និង Saudi Pro League ដែលបានបញ្ជាក់ថាវាមានជម្រើសជាច្រើនសម្រាប់កីឡាករ Hummels។ ប៉ុន្តែខ្សែការពារជើងចាស់ដែលនឹងឈានចូលអាយុ ៣៦ឆ្នាំក្នុងខែធ្នូនេះ ក៏ត្រូវបានអ្នកខ្លះផ្តល់យោបល់ឱ្យចូលនិវត្តន៍ផងដែរ ប្រសិនបើគាត់មិនអាចស្វែងរកសំណើរដែលសាកសមនឹងខ្លួន៕