ខ្សែបម្រើសញ្ជាតិបារាំង បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលនេះ ក្រោយកុងត្រារបស់គាត់ជាមួយនឹងក្លឹប Juventus បានផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនា។ កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹបមួយផ្សេងទៀតនៅមុនរដូវកាល ២០២៤-២៥ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Juventus នៅតែមានទំនុកចិត្តថានឹងអាចរក្សាគាត់នៅទឹកដីអ៊ីតាលីបាន។
យោងតាមប្រភពដដែលបានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Serie A បានរៀបចំកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំសម្រាប់កីឡាករវ័យ ២៩ឆ្នាំដែលមានតម្លៃ ៧លានអឺរ៉ូ ក្នុងមួយរដូវកាល ជាមួយនឹងជម្រើសក្នុងការបន្តមួយឆ្នាំទៀត។ អ្នកចាត់ការថ្មីរបស់ក្លឹប Juventus លោក Thiago Motta ត្រូវបានរាយការណ៍ថា មានការកោតសរសើរចំពោះកីឡាករសញ្ជាតិបារាំងរូបនេះ ហើយចង់រក្សាទុកគាត់ ខណៈដែលគាត់សម្លឹងរកការកសាងក្រុមឡើងវិញ។
ក្លឹប Juventus ត្រូវរំពឹងថានឹងត្រូវប្រជែងជាមួយនឹងក្លឹបនៅ Serie A ដូចជា AC Milan និងក្លឹបនៅ Premier League ដូចជា Liverpool ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែបម្រើរូបនេះ។ នៅក្នុងរដូវកាលចុងក្រោយរបស់គាត់នៅទីក្រុង Turin កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣៥ ដងនៅគ្រប់ការប្រកួតទាំងអស់ ដែលគាត់ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបានចំនួន ៣ ដង។
ខ្សែបម្រើរូបនេះនៅតែផ្តោតទៅលើការចូលរួមជាមួយក្រុមជម្រើសជាតិបារាំងក្នុងការព្រឹត្តិការណ៍ Euro 2024។ គាត់ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តលើអនាគតរបស់គាត់នៅពេលដែលការប្រកួតជើងឯកអឺរ៉ុបបានបញ្ចប់៕