យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Omari Hutchinson នឹងចុះហត្ថលេខាក្លាយជាកីឡាករថ្មីរបស់ក្លឹប Ipswich Town ក្នុងតម្លៃ ២២លានផោន ដោយរួមបញ្ចូលទាំងតម្លៃបន្ថែម។
ការផ្ទេរមួយនេះបានបំបែកនៅកំណត់ត្រាតម្លៃខ្ពស់បំផុតរបស់ក្លឹប Ipswich Town ។ នៅក្នុងកុងត្រាផ្ទេរមួយនេះក្លឹប Chelsea បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ដោយក្លឹបនឹងទទួលបាន ២៥% នៃតម្លៃលក់សរុប ប៉ុន្តែមិនមានលក្ខខណ្ឌទិញត្រលប់មកវិញនោះទេ។ Omari នឹងចុះកុងត្រាជាមួយក្លឹប Ipswich Town ដោយសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩៕