ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចែកផ្លូវគ្នាជាអចិន្ត្រៃយ៍ជាមួយកីឡាករ Gio Reyna នៅរដូវក្តៅនេះ។
ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ស្ថានភាពរបស់កីឡាករ Reyna នៅក្លឹប Borussia Dortmund បានធ្លាក់ចុះ ហើយគាត់ត្រូវបានដាក់អោយខ្ចីជើងទៅកាន់ក្លឹប Nottingham Forest ក្នុងក្របខ័ណ្ឌ Premier League នៅពាក់កណ្តាលទីពីរនៃរដូវកាល ២០២៣-២៤ ហើយក៏មិនបានជួយអ្វីដល់ក្លឹបបាននោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Dortmund បានធ្វើការសម្រេចចិត្តលក់កីឡាករវ័យ ២១ឆ្នាំនៅរដូវក្តៅនេះ៕