កីឡាកររបស់ក្លឹប Leeds United ម្នាក់ខិតកាន់តែជិតទៅចូលរួមជាមួយ Spurs

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប​ Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Archie Gray របស់ក្លឹប Leeds United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

កាលពីមុននេះ កីឡាករ Grey ត្រូវបានរាយការណ៍ថាត្រៀមក្នុងការចុះហត្ថលេខាជាមួយនឹងក្លឹប Brentford ហើយក៏រៀបចំក្នុងការធ្វើតេស្តសុខភាព។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកគាត់បានផ្លាស់ប្តូរចិត្ត ហើយឥឡូវនេះកំពុងខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Spurs ៕