ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច នៅចំណុចមុខឃ្លាំងស្តុកឡាក់គី ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចផ្លូវទ្រុងមាន់ មុខផ្សារទំនេីប ស៊ូភេីស្ទ័រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មាន៖
១.ឈ្មោះ រិទ្ធី វីរះ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបេីក) ។
២.ឈ្មោះ វី ឌីម៉ង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជនដៃដល់) ។
៣.ឈ្មោះ ឡុង វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(បិទគូទ) ។
សំភារះដកហូតមាន៖
១. ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-9475(របស់ជនសង្ស័យ)។
២. ម៉ូតូម៉ាកស៊ុយស៊ូគី-និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KR-7511(របស់ជនសង្ស័យ)។
៣. ទូរស័ព្ទដៃម៉ាក អាយហ្វូន-អុិច ពណ៌ស (របស់នារីរងគ្រោះ ហើយបានទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូននារីរងគ្រោះវិញ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕