មកដឹងពីស្ថានភាពកុងត្រាថ្មីរបស់លោក Erik ten Hag ជាមួយក្លឹប Man Utd

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United ត្រៀមក្នុងការយល់ព្រមទៅលើកុងត្រាថ្មីជាមួយនឹងលោក Erik ten Hag។

ការពិភាក្សាគ្នាបានឈានដល់ដំណាក់កាលចុងក្រោយនៅសប្តាហ៍នេះ ជាមួយនឹងភ្នាក់ងាររបស់គាត់ ដើម្បីពិនិត្យទៅលើលក្ខខណ្ឌជាចុងក្រោយ និងធ្វើការចុះហត្ថលេខានាពេលឆាប់ៗនេះ។ វាអាចនឹងមានការផ្លាស់ប្តូរនៅក្នុងក្រុមបុគ្គលិក ខណៈ Ruud van Nistelrooy គឺជាបេក្ខភាពដ៏សំខាន់សម្រាប់តំណែងជំនួសការគ្រូបង្វឹក៕