មកដឹងពីសុពលភាពកុងត្រា និងប្រាក់ពលកម្មរបស់លោក Daniele De Rossi នៅក្លឹប AS Roma

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Daniele De Rossi បានចុះកុងត្រាថ្មីជាមួយនឹងក្លឹប AS Roma ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧។

Friedkin Group មាននៅចក្ខុវិស័យរយៈពេលវែងសម្រាប់ក្លឹប ខណៈដែលការវិនិយោគសម្រាប់កិច្ចសន្យាថ្មីរបស់ De Rossi នឹងមានតម្លៃ ១០លានអឺរ៉ូ សម្រាប់រយៈពេល ៣ឆ្នាំ។ ហើយគោលដៅចំបងសម្រាប់គម្រោងរបស់ក្លឹបនេះគឺ កាលវិលត្រលប់ទៅលេងនៅ Champions League វិញ៕