យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានឈានដល់ការព្រមព្រៀងគ្នាដោយផ្ទាល់មាត់ ដើម្បីចុះហត្ថលេខាយកកីឡាករ Marc Guiu ពីក្លឹប Barcelona។
ក្លឹប Chelsea បានជូនដំណឹងទៅកាន់ក្លឹប Barcelona អំពីការសម្រចចិត្តក្នុងការចំណាយប្រាក់បង់ផ្តាច់កុងត្រាកីឡាករ Guiu នៅសប្តាហ៍នេះ ក្នុងតម្លៃ ៦លានអឺរ៉ូ។ ក្លឹប Barcelona បានព្យាយាមក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាកររូបនេះ ដើម្បីធ្វើការផ្លាស់ប្តូរនៅលក្ខខណ្ឌផ្តាច់កុងត្រា ប៉ុន្តែកីឡាករ Marc Guiu សម្រេចចិត្តចាកចេញ ដោយមិនបន្តកុងត្រាថ្មីជាមួយក្លឹបនៅអេស្ប៉ាញនោះទេ។ ការផ្ទេរមួយនេះ អាចនឹងសម្រេចរួចរាល់នៅក្នុងសប្តាហ៍នេះ។
កីឡាករ Guiu នឹងក្លាយជាផ្នែកមួយរបស់ក្រុមលោក Enzo Maresca សម្រាប់ការប្រកួតមុនបើករដូវកាល។ ក្លឹប Chelsea បានមើលឃើញកីឡាករ Guiu ជាយុវជនដែលមានទេពកោសល្យម្នាក់ ហើយការផ្ទេរនេះក៏ជាឱកាសមួយដ៏ល្អ ជាមួយនឹងតម្លៃផ្តាច់កុងត្រាដ៏ទាប៕