យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសហព័ន្ធបាល់ទាត់ហុងគ្រី បានបញ្ជាក់អំពីស្ថានភាពរបស់កីឡាករ Barnabás Varga ដោយគាត់បានដឹងខ្លួនវិញហើយ។
គាត់ត្រូវបានបុគ្គលិកពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែឥឡូវត្រូវបានរាយការណ៍ថាស្ថានភាពរបស់គាត់ស្ថិតនៅក្រោមការគ្រប់គ្រង និងមានស្ថិរភាពវិញហើយ៕