ក្លឹបមួយនៅអង់គ្លេស ចាប់អារម្មណ៍ចង់ផ្ទេរយកកីឡាករ Sergi Roberto

0

យោងតាមការចេញផ្សាយរបស់ Relevo បានឱ្យដឹងថាក្លឹបនៅ Premier League បានចាប់យកឱកាសក្នុងការចុះហត្ថលេខាយកកីឡាករ Sergi Roberto ដែលជាកីឡាករឆ្នើមរបស់ក្រុម Barcelona ។

អ្នកតំណាងរបស់កីឡាករ Roberto កំពុងតែស្វែងរកនៅការផ្ទេរពីក្លឹបយក្សនៅ La Liga នៅរដូវក្តៅនេះ ខណៈដែលកីឡាករវ័យ ៣២ឆ្នាំរូបនេះចង់ស្វែងរកការប្រកួតប្រជែងថ្មី។ កីឡាករនេះបានចេញពីសាលាបាល់ទាត់ La Masia របស់ក្លឹប Barca ហើយគាត់អាចលេងបានទាំងនៅខ្សែបម្រើ និងខ្សែការពារ ខណៈពេលនេះគាត់បង្ហាញចំណាប់អារម្មណ៍ចង់បន្តលេងនៅតំបន់អឺរ៉ុប។

ក្លឹប Sevilla គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ចង់បាន Roberto ស្របពេលដែលពួកគេចង់ពង្រឹងក្រុមរបស់ខ្លួន ជាមួយនឹងបទពិសោធន៍របស់កីឡាករ Roberto។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងកីឡាករ Roberto នឹងធ្វើការវាយតម្លៃទៅលើចំណាប់អារម្មណ៍ពីក្លឹបនានានៅតំបន់អឺរ៉ុបជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត៕